ភាសាកម្មវិធី C++៖ ទម្រង់មូលដ្ឋាន

ទម្រង់មូលដ្ឋាននៃភាសាកម្មវិធី C++

The basic syntax of C++

 

ទម្រង់ភាសាកម្មវិធី C++ (Program structure of C++ language) 

ចូរមើលទម្រង់សាមញ្ញដែលបង្ហាញ Hello World! ក្នុងឧទាហរណ៏ខាងក្រោម៖

ឧទាហរណ៏

#include <iostream>
using namespace std;
  
int main()
{
cout  <<  "Hello World!";
return 0;
}

ពន្យល់កូដ៖

ជួរដេកទី១. #include <iostream>  គឺជា header file library របស់កម្មវិធី។ ភាសាកម្មវិធី C++ នៅមាន   header ជាក់លាក់ជាច្រើនផ្សេងពីនេះទៀត ដែលផ្ទុកព៌តមាន ទាំងសំខាន់ៗ ទាំងមានប្រយោជន៍សម្រាប់កម្មវិធី ហើយអនុញ្ញាតឱ្យយើងបញ្ចូលតម្លៃ និងបញ្ចេញលទ្ធផល​ ។

ជួរដេកទី២. using namespace std; សម្រាប់បញ្ជាប្រាប់ compiler ឱ្យប្រើ namespace std; ។ ។ មានន័យថាយើងអាចប្រើឈ្មោះសម្រាប់វត្ថុ (objects) និងអថេរ (variables) ពីបណ្ដាល័យស្តង់ដា (Standard library) ។

ជួរដេកទី៣. គឺទទេ (blank line) ។ C++ មិនអើពើ ឬរំលងចន្លោះពណ៌សនោះចោល ។ 

ជួរដេកទី៤. int main() គឺជា function សម្រាប់កម្មវិធីចាប់ផ្ដើមប្រតិបត្តិការ (execution)  ។ រាល់កូដនៅក្នុងដង្កៀប {} នឹងត្រូវប្រតិបត្តិ ។

ជួរដេកទី៥. cout អានថាស៊ីអៅ (see-out) គឺជា object ដែលប្រើជាមួយ insertion operator (<<) សម្រាប់ចាប់បង្ហាញសារ ឬអត្ថបទនៅលើអេក្រង់ឧបករណ៍ (device) ។ ក្នុងឧទាហរណ៍នឹងបង្ហាញលទ្ធផល 'Hello World!' ។

ជួរដេកទី៦. return 0; គឺដើម្បីបញ្ចប់មុខងារ (main function) និងត្រឡប់ទៅដំណើរការពីតម្លៃសូន្យវិញ ។

ជួរដេកទី៧. កុំភ្លេចដាក់ដង្កៀបបិទ } ដើម្បីបញ្ជាក់ពីការបញ្ចប់ main function ។

 

>> រៀនបន្ថែមទៀតអំពីភាសាកម្មវិធី C++

Comments

Popular posts from this blog

ភាសាកម្មវិធី C++៖ អថេរ ឬអញ្ញាតិ

How to download and install Cambridge Advanced Learner's Dictionary_Fourth Edition-CALD4