ភាសាកម្មវិធី C++៖ អថេរ ឬអញ្ញាតិ

អថេរ ឬអញ្ញាតិ

Variable  

 

និយមន័យ៖ Variable ជាអថេរ ឬអញ្ញាតិដែលប្រើសម្រាប់ផ្ទុកទិន្នន័យបណ្ដោះអាសន្ន ។

 

ក្បួនទៅដើម្បីបង្កើតឈ្មោះឱ្យអថេរ (variable)៖

  1. ឈ្មោះអថេរអាចមានតួអក្សរ (a-z, A-Z) តួលេខ (0-9) និងសញ្ញា underscore (_) ។

  2. ឈ្មោះអថេរត្រូវតែផ្ដើមដោយតួអក្សរ ឬសញ្ញា underscore (_) ។

  3.  ឈ្មោះអថេរមិនអាចមានសុទ្ធតែតួលេខទាំងអស់បានទេ ។

  4.  ឈ្មោះអថេរគឺប្រកាន់អក្សរតូចធំ (ឧទាហរណ៍៖ myvar និង myVar គឺមិនដូចគ្នាទេ) ។

  5.  ឈ្មោះអថេរមិនអាចដកឃ្លា ឬមានតួអក្សរពិសេសដូចជា៖ ! # % ល ។

  6.  ឈ្មោះអថេរមិនអាចដូចនឹង keyword ឬពាក្យគន្លឹះក្នុងកម្មវិធី C++ ទេ ។

 គេមិនអាចបង្កើតឈ្មោះអថេរ (variable) ក្រៅពីតួអក្សរ តួលេខ និងនិមិត្តសញ្ញាដែលបានរៀបរាប់ខាងលើបានឡើយ ។


ឧទាហរណ៍១៖

int x,age;
float sary;
long customer_id;
double bonus168;


ឧទាហរណ៍២៖ -ឈ្មោះអថេរមិនអាចផ្ដើមដោយគ្មានតួអក្សរ ឬសញ្ញា underscore (_) 

បានទេ

        -ឈ្មោះអថេរមិនអាចមានសុទ្ធតែតួលេខទាំងអស់បានទេ

long 3207BA19;//Error
float 3.14;//Error


ឧទាហរណ៍៣៖ ឈ្មោះអថេរមិនអាចដូចនឹង keyword ឬពាក្យគន្លឹះក្នុងកម្មវិធី C++ បានទេ

int if; // Error
short else; // Error
long for; // Error
float while; // Error
double class; // Error

(keyword ដែលមានពណ៌ស មិនអាចប្រើជាមួយ variable បានទេ ហើយបើឃើញអក្សរពណ៌សឈប់សរសេរបន្តទៀត។ ចុច Shift+F1 ដើម្បីរក keyword ទាំងអស់។)


Comments

Popular posts from this blog

How to download and install Cambridge Advanced Learner's Dictionary_Fourth Edition-CALD4