ភាសាកម្មវិធី C++៖ ការអត្ថាធិប្បាយ

 ការអត្ថាធិប្បាយ

Comments

ការប្រើប្រាស់ Comments ក្នុងភាសាកម្មវិធី C++ (Using comments in C++)
    Comment មានសារៈសំខាន់ណាស់សម្រាប់អ្នកសរសេរកម្មវិធី ។វាធ្វើអោយយើងងាយស្រួលយល់ពីកូដដែលបានសរសេរពីមុនៗមក រាល់ពេលបើកមើលលើកក្រោយទៀត ។ គេប្រើការអធិប្បាយ (Comments) សម្រាប់កត់ចំណាំ ឬពណ៌នាអំពីកូដ ។ ជាទូទៅការអធិប្បាយ (Comments) មានទម្រង់ដូចខាងក្រោម៖ 

  • ការអធិប្បាយមួយជួរ (Single-line comments)

    ការអធិប្បាយមួយជួរ (Single-line comments) ផ្ដើមដោយសញ្ញា forward slashes (//) ។ អត្ថបទណាមួយដែលស្ថិតនៅរវាង // និងចុងបញ្ចប់នៃជួរបន្ទាត់ នឹងមិនត្រូវបានប្រតិបត្តិទេ (will not be executed) ។

// This is my comment in single-line

ឧទាហរណ៍៖ 


  • ការអធិប្បាយច្រើនជួរ (Multiple-line comments)

    ការអធិប្បាយច្រើនជួរ (Multiple-line comments) ផ្ដើមដោយ /* និង បញ្ចប់ដោយ */ ។
អត្ថបទណាមួយដែលស្ថិតនៅរវាង /* និង */ នឹងមិនត្រូវបានប្រតិបត្តិទេ (will not be executed) ។

/*This my comment in multiple-line
*C++ can also support for multiple-line
*/


ឧទាហរណ៍៖


Comments

Popular posts from this blog

ភាសាកម្មវិធី C++៖ អថេរ ឬអញ្ញាតិ

How to download and install Cambridge Advanced Learner's Dictionary_Fourth Edition-CALD4