ភាសាកម្មវិធី C++៖ សង្ខេប
សង្ខេបភាសាកម្មវិធី C++
១. តើភាសាកម្មវិធី C++ ជាអ្វី?
ភាសាកម្មវិធី C ឬ C++ ជាភាសាកម្មវិធី (programming language) ដែលគេសរសេរសម្រាប់បង្កើតកម្មវិធីឱ្យមានដំណើរការលើកុំព្យូទ័រដ៏មានប្រសិទ្ធិភាពដែលអនុញ្ញាតអោយកុំព្យូទ័រ ធ្វើអ្វីមួយជាក់លាក់និងត្រឹមត្រូវ ។
២. ប្រវត្តិភាសាកម្មវិធី C++
ភាសាកម្មវិធី C ++ ត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៧៩ បង្កើតឡើងដោយលោក ប៊ីយ៉ានឹស ស្ត្រូវស្ត្រុប Bjarne Stroustrup (/ˈbjɑːrnə ˈstraʊstrʊp/; Danish: [ˈbjaːnə ˈstʁʌwˀstʁɔp]; កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥០) នៅមន្ទីពិសោធន៍ប៊ែល (Bell Labs) ក្នុងស្រុក មូរ៉េហ៊ីល (Murray Hill) រដ្ឋញូជឺស៊ី (New Jersey) សហរដ្ឋអាមេរិកដើម្បីបង្កើនលើកកំពស់ភាសាកម្មវិធី C និងដាក់ឈ្មោះដំបូងថាភាសាកម្មវិធី C with Classes ប៉ុន្តែក្រោយមក ភាសាកម្មវិធី C ត្រូវបានប្តូរឈ្មោះជាភាសាកម្មវិធី C ++ វិញនៅឆ្នាំ ១៩៨៣ ។ លោក Bjarne Stroustrup ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិដាណឺម៉ាក (Danish computer scientist)។ ការបញ្ចេញសំឡេងឈ្មោះរបស់គាត់ (Bjarne Stroustrup) ជាភាសាអង់គ្លេសគួតែជា "B-yar-ne Strov-stroop" អានថា “ប៊ីយ៉ានឹស ស្ត្រូវស្ត្រុប” ។
៣. ហេតុអ្វីបានជាត្រូវរៀនភាសា C++?
C++ គឺជាភាសាដ៏មានឥទ្ធិពលបំផុតក្នុងចំណោមភាសា programming ផ្សេងៗទៀត វាជា ជម្រើសទីមួយដែលអ្នកសិក្សាផ្នែកព័ត៌មានវិទ្យាចាំបាច់ត្រូវតែសិក្សា ព្រោះវាជាភាសាគ្រឺះសម្រាប់អ្នក ដែលចង់ក្លាយជា programmer ដ៏មានឥទ្ធិពល និងសមត្ថភាពពេញលេញ ។
C++ ជាភាសាដែលធ្វើការបានដូចគ្នាក្នុងគ្រប់ Operating System ដូចជា Microsoft Windows, Apple Mac OS, Linux, និង UNIX System ។
C++ ជាភាសាកម្មវិធីកុំព្យូទ័រមូលដ្ឋាន ។
C++ ជាភាសាកម្មវិធីដ៏ពេញនិយមមួយ ។
C ++ ត្រូវបានប្រើដើម្បីបង្កើតកម្មវិធីកុំព្យូទ័រ ។
What is the C++ programming language?
Object-Oriented Programming
- Encapsulation
- Abstraction/Data hiding
- Inheritance
- Polymorphism
Standard Libraries
- The core language giving all the building blocks including data types, variables, and literals, etc.
- The Standard Library of C++ giving a well-supplied set of functions manipulating files, strings, etc.
- STL (The Standard Template Library) giving a well-supplied set of methods manipulating data structures, etc.
The ANSI Standard
Learning C++
>> Learn more about C++
Comments
Post a Comment